ចិត្តដែលស្រេកឃ្លាន
ពេលខ្ញុំកំពុងធ្វើដំណើរតាមរថយន្ត ជាមួយស្វាមីរបស់ខ្ញុំ ដើម្បីរកទិញឥវ៉ានខ្លះៗ ខ្ញុំក៏បានបើកទូរស័ព្ទមើលអ៊ីមែល ហើយក៏មានការភ្ញាក់ផ្អើល ចំពោះការផ្សាយពាណិជ្ជកម្មរបស់ហាងលក់នំដូណាត់ ក្នុងតំបន់របស់យើង គឺហាង ដែលយើងទើបតែបើកបរហួសបន្តិច ហើយនៅខាងស្ដាំដៃ។ រំពេចនោះ ខ្ញុំក៏បានកូរពោះ ដោយឃ្លានអាហារ។ ខ្ញុំក៏បានសរសើរដល់បច្ចេកវិទ្យាទំនើប ដែលបានជួយឲ្យអ្នកលក់អាចទាក់ទាញចិត្តយើង ឲ្យចាប់អារម្មណ៍ ចំពោះផលិតផលរបស់ពួកគេ។
នៅពេលខ្ញុំបិទអ៊ីមែល ខ្ញុំក៏នឹកឃើញដល់ព្រះជាម្ចាស់ ដែលតែងតែចង់នាំខ្ញុំ ឲ្យចូលជិតទ្រង់ កាន់តែខ្លាំង។ ទ្រង់តែងតែជ្រាបជានិច្ចថា ខ្ញុំកំពុងគិតពីអ្វី ហើយទ្រង់សព្វព្រះទ័យនឹងមានឥទ្ធិពល មកលើការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំមានចម្ងល់ថា តើចិត្តរបស់ខ្ញុំបានស្រេករកទ្រង់ ដូចក្រពះរបស់ខ្ញុំ ដែលកូរចង់ញ៉ាំនំដូណាត់ដែរឬទេ?
នៅក្នុងបទគម្ពីរ យ៉ូហាន ៦ បន្ទាប់ពីព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រទានអហារដល់មនុស្សប្រាំពាន់នាក់រួចមក ពួកសិស្សរបស់ទ្រង់នាំគ្នាទទូចសូមទ្រង់ ឲ្យប្រទានជារៀងរហូត នូវ “នំប៉័ង ដែលឲ្យមនុស្សលោកបានជីវិត” (ខ.៣៣-៣៤)។ ព្រះយេស៊ូវក៏បាបតបទៅវិញថា “ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ" (ខ.៣៥)។ ពិតជាអស្ចារ្យខ្លាំងណាស់ ដែលការប្រកបទាក់ទងជាមួយព្រះយេស៊ូវ អាចនាំមកនូវសារធាតុចញ្ចឹម សម្រាប់ជីវិតរបស់នៅ ប្រចាំថ្ងៃរបស់យើង!
ការផ្សាយពាណិជ្ជកម្មរបស់ហាងលក់នំដូណាត់ មានគោលដៅទាក់ទាញ ការស្រេកឃ្លានខាងរូបកាយរបស់ខ្ញុំ។ ប៉ុន្តែ ព្រះជាម្ចាស់ ដែលស្គាល់អស់ទាំងតម្រូវការនៃចិត្តរបស់ខ្ញុំ ទ្រង់តែងតែដាស់តឿនដល់ខ្ញុំ…
ការលាក់បាំងការឈឺចាប់របស់យើង
មានពេលមួយ ខ្ញុំបានទៅអធិប្បាយព្រះបន្ទូលព្រះ នៅព្រះវិហារប្រចាំតំបន់មួយកន្លែង ហើយប្រធានបទរបស់ខ្ញុំ និយាយអំពីរឿងដ៏ស្មោះត្រង់មួយ ដែលបង្រៀនឲ្យយើងបើកបង្ហាញភាពប្រេះបែករបស់យើង នៅចំពោះព្រះជាម្ចាស់ ហើយទទួលការប្រោសឲ្យជា ដែលទ្រង់សព្វព្រះទ័យនឹងប្រទាន។ មុនពេលបិទភ្នែក អធិស្ឋាន លោកគ្រូគង្វាលក៏បានឈរនៅលើផ្លូវដើរនៅចន្លោះជួរកៅអី ក្នុងព្រះវិហារ ហើយក៏បានមើលមុខពួកជំនុំរបស់គាត់ ដែលកំពុងជួបជុំគ្នា នៅថ្ងៃនោះ ហើយក៏បានមានប្រសាសន៍ថា “ក្នុងនាមជាគ្រូគង្វាលរបស់អ្នកទាំងអស់គ្នា ខ្ញុំមានឯកសិទ្ធិ ដែលបានឃើញអ្នកទំាងអស់គ្នា មានវត្តមាននៅព្រះវិហារ នៅពេលពាក់កណ្តាលនៃសប្តាហ៍ ហើយបានស្តាប់ទីបន្ទាល់នៃភាពប្រេះបែករបស់អ្នកទាំងអស់គ្នា ដែលធ្វើឲ្យមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ បន្ទាប់មក នៅក្នុងកម្មវិធីថ្វាយបង្គំ នៅចុងសប្តាហ៍ ខ្ញុំមានចិត្តឈឺចាប់ ដែលបានឃើញអ្នករាល់គ្នាលាក់បាំងការឈឺចាប់របស់ខ្លួនឯង”។
ខ្ញុំឈឺចិត្ត ចំពោះការឈឺចាប់ដែលគេបានលាក់ទុក ខណៈពេលដែលព្រះទ្រង់សព្វព្រះទ័យនឹងយាងមកប្រោសឲ្យជា។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានពិពណ៌នាថា ព្រះបន្ទូលព្រះ ជាព្រះបន្ទូលដ៏រស់ និងសកម្ម។ មនុស្សជាច្រើនយល់ថា ព្រះបន្ទូលព្រះ គឺជាព្រះគម្ពីរប៊ីប ប៉ុន្តែ ព្រះបន្ទូលព្រះ គឺមិនគ្រាន់តែជាពាក្យដែលមានចែងក្នុងព្រះគម្ពីរទៀត។ ព្រះយេស៊ូវជាព្រះបន្ទូលដ៏រស់ របស់ព្រះ។ ទ្រង់ពិនិត្យមើលចិត្តគំនិត និងអាកប្បករិយ៉ារបស់យើង ហើយក៏ស្រឡាញ់យើងជានិច្ច។
ព្រះយេស៊ូវបានសុគត ដើម្បីបើកផ្លូវឲ្យយើងចូលទៅរកព្រះវត្តមានរបស់ព្រះជាម្ចាស់ បានគ្រប់ពេល។ យើងរាល់គ្នាសុទ្ធតែដឹងថា យើងមិនអាចប្រាប់អ្វីៗទាំងអស់ ដល់មនុស្សរាល់គ្នាបានទេ ប៉ុន្តែ យើងក៏ដឹងផងដែរថា ព្រះទ្រង់សព្វព្រះទ័យនឹងឲ្យពួកជំនុំទ្រង់ ធ្វើជាកន្លែង ដែលយើងអាចរស់នៅ ដោយជីវិតស្អាតបរិសុទ្ធ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ…
ចូរឈប់បង្អង់សិន
មានពេលមួយ ខ្ញុំបានទៅអង្គុយលេងជាមួយមិត្តភក្តិរបស់ខ្ញុំម្នាក់ នៅមាត់សមុទ្រ ដែលមានភាពស៊ីសង្វាក់បែបធម្មជាតិឥតឈប់ឈរ។ ពេលដែលថ្ងៃលិច នៅឯនាយជើងមេឃ ទឹករលកបានបក់មកឆ្នេរ មួយហើយមួយទៀត ដោយចំកោងខ្លួនឡើងទៅលើ ហើយក៏រលាខ្លួនចុះមកក្រោមវិញ មករកម្រាមជើងរបស់យើង ដោយការផ្អាកតែបន្តិចប៉ុណ្ណោះ នៅចន្លោះរលកនីមួយៗ។ នាងក៏បាននិយាយទាំងញញឹមថា “ខ្ញុំស្រឡាញ់សមុទ្រណាស់។ វាមានចលនាឥតឈប់ឈរ ធ្វើឲ្យខ្ញុំអាចឈប់សម្រាក”។
មនុស្សជាច្រើនព្យាយាមឈប់សម្រាក ទំាងពិបាក។ យើងធ្វើនេះ ធ្វើនោះ ទៅនេះ ទៅនោះឥតឈប់ឈរ ដោយការភ័យខ្លាចថា យើងនឹងបាត់បង់អ្វីម្យ៉ាង បើសិនជាយើងបញ្ឈប់ការប្រឹងប្រែងរបស់យើង។ ពុំនោះទេ យើងខ្លាចមិនហ៊ានប្រឈមមុននឹងការពិត នៅពេលបច្ចុប្បន្ន ដែលយើងបានព្យាយាមធ្វើការគេចវេស ដោយការប្រឹងប្រែងរបស់យើង។
ក្នុងបទគម្ពីរទំនុកដំកើង ៤៦:៨-៩ ព្រះទ្រង់បានបង្ហាញអំណាចដ៏ខ្ពស់បំផុតរបស់ទ្រង់។ ដូចមានសេចក្តីចែងថា “ចូរមកពិចារណាមើលអស់ទាំងការនៃព្រះយេហូវ៉ា ជាការហិនវិនាស ដែលទ្រង់បានធ្វើនៅផែនដី ទ្រង់បណ្តាលឲ្យការសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី ទ្រង់បំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតអស់ទាំងរទេះចំបាំងនៅក្នុងភ្លើង”។ ព្រះនៃយើងទ្រង់ជាព្រះដែលសកម្មជានិច្ច ដែលបានធ្វើការរបស់ទ្រង់ ដើម្បីបង្កើតភាពស្ងប់សុខ នៅក្នុងភាពវឹកវរ នៅក្នុងជីវិតយើង។
ហើយនៅក្នុង ខ.១០ ទ្រង់បានមានបន្ទូលថា “ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ”។ ជាការពិតណាស់ យើងមិនអាចស្គាល់ព្រះច្បាស់ឡើយ បើយើងចេះតែរត់ទៅរត់មកចុះឡើងៗ មិនចេះឈប់នោះ។ ប៉ុន្តែ ក្នុងខនេះ…
នៅលើដើមឈើ
មានពេលមួយ ម្តាយខ្ញុំបានឃើញកូនឆ្មារបស់ខ្ញុំ ឈ្មោះវេលវេត(Velvet) នៅលើចង្រ្កានបាយ កំពុងតែស៊ីនំប៉័ងដែលបានផលិតនៅផ្ទះ។ ដោយសារគាត់មានភាពនឿយណាយខ្លំាំង គាត់ក៏បានធ្វើសម្លេងដេញវា ឲ្យចេញតាមទ្វារទៅក្រៅផ្ទះបាត់។ ប៉ុន្មានម៉ោងក្រោយមក យើងក៏បានខំរកមើលវា នៅក្នុងទីធ្លាផ្ទះយើង នៅតែមិនឃើញ។ យើងក៏បានឮសម្លេងវាយំល្វើយៗ តាមខ្យល់ ហើយខ្ញុំក៏បានងើយទៅចុងដើមឈើ ក៏បានឃើញកូនឆ្មាពណ៌ខ្មៅ កំពុងនៅលើមែកឈើ។
ដោយសារវាបានប្រញាប់រត់គេចទំាងប្រញាប់ប្រញាល់ ពីភាពតប់ប្រមល់របស់ម្តាយខ្ញុំ ដោយព្រោះតែវាបានស៊ីនំប៉័ង វាក៏បានជ្រើសរើសកន្លែងដែលកាន់តែពិបាកជាងមុនទៅទៀត។ ជួនកាល យើងក៏អាចធ្វើអ្វីដែលស្រដៀងនឹងសត្វឆ្មាមួយក្បាលនេះផងដែរ ដោយរត់ចេញពីកំហុសរបស់យើង ហើយបែរជាទៅរកកន្លែងដែលគ្រោះថ្នាក់។ ប៉ុន្តែ ព្រះទ្រង់នៅតែសព្វព្រះទ័យនឹងមកជួយសង្រ្គោះយើងទៀត។
ហោរ៉ាយ៉ូណាស បានរត់គេចពីព្រះ ដោយការមិនស្តាប់បង្គាប់ ពេលទ្រង់ត្រាសហៅគាត់ ឲ្យទៅប្រកាសព្រះបន្ទូលទ្រង់ ដល់ក្រុងនីនីវេ ហើយក៏ត្រូវសត្វត្រីធំលេបចូលទៅក្នុងពោះ។ “ក្នុងរវាងនោះ យ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ពីក្នុងពោះត្រី។ លោកទូលថា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ”(យ៉ូណាស ២:២-៣)។ ព្រះទ្រង់បានឮលោកយ៉ូណាសទូលអង្វរ ហើយក៏បាន “បង្គាប់ដល់ត្រីនោះ វាក៏ក្អែយ៉ូណាសចេញនៅលើដីគោក”(ខ.១១)។ បន្ទាប់មក ព្រះទ្រង់ក៏បានផ្តល់ឱកាសមួយទៀត ឲ្យលោកយ៉ូណាស(៣:១)។
បន្ទាប់ពីយើងបានព្យាយាមលួងលោមវេលវេតឲ្យចុះមកដី អស់ចិត្តហើយ យើងក៏បានហៅភ្នាក់ងារពន្លត់អគ្គីភ័យក្នុងតំបន់ឲ្យមកជួយយើង ព្រោះពួកគេមានជណ្តើរដែលលូតវែងជាងជណ្តើរធម្មតា។ មានបុរសដ៏សប្បុរសម្នាក់បានឡើងតាមជណ្តើរនោះ យកសត្វឆ្មារបស់ខ្ញុំចេញពីមែកឈើ ឲ្យត្រឡប់មករកកន្លែងដ៏សុខសាន្ត នៅក្នុងរង្វង់ដៃខ្ញុំ។
ទោះជាយើងឡើងទៅដល់ណា ឬធ្លាក់ចុះដល់ជម្រៅណាក៏ដោយ…
ទោះទៅទីណាក៏ដោយ
ពេលដែលខ្ញុំកំពុងបើកទំព័រអាល់ប៊ុមរូបថតអាពាហ៍ពិពាហ៍របស់ខ្ញុំ ម្រាមដៃរបស់ខ្ញុំក៏បានឈប់បើក នៅត្រង់រូបថតខ្ញុំថតជាមួយស្វាមីរបស់ខ្ញុំ ដែលកាលនោះ យើងទើបតែបានទទួលការប្រកាសជាប្តីនិងប្រពន្ធ។ កាលនោះ ខ្ញុំបានបង្ហាញចេញនូវការប្តេជ្ញាចិត្តរបស់ខ្ញុំ យ៉ាងច្បាស់លាស់ចំពោះគាត់។ ខ្ញុំព្រមទៅជាមួយគាត់ ទោះគាត់នាំខ្ញុំទៅទីណាក៏ដោយ ។
ជិត៤ទសវត្សរ៍ក្រោយមក ទំនាក់ទំនងប្តីប្រពន្ធយើង ក៏បានចងភ្ជាប់គ្នាយ៉ាងជាប់ ដោយចំណងនៃសេចក្តីស្រឡាញ់ និងការប្តេជ្ញាចិត្ត ដែលបានចម្លងយើង ឲ្យឆ្លងកាត់ពេលដែលយើងជួបរឿងអាក្រក់ និងពេលដែលយើងជួបរឿងល្អ។ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានធ្វើការប្តេជ្ញាចិត្តជាថ្មីថា ខ្ញុំព្រមទៅជាមួយគាត់ ទោះគាត់នាំខ្ញុំទៅទីណាក៏ដោយ ។
ក្នុងបទគម្ពីរយេរេមា ២:២ ព្រះទ្រង់បាននឹកចាំ អំពីរាស្រ្តអ៊ីស្រាអែល ជាទីស្រឡាញ់របស់ទ្រង់ ដែលបានដើរផ្លូវខុស។ គឺដូចដែលទ្រង់មានបន្ទូលថា “គឺអញនឹកចាំពីឯងកាលនៅក្មេង ដែលឯងមានចិត្តកួចចំពោះអញ ហើយពីសេចក្តីស្រឡាញ់របស់ឯង កាលទើបនឹងបានគ្នា គឺដែលឯងបានដើរតាមអញ នៅក្នុងទីរហោស្ថាន”។ ចំពោះពាក្យ ចិត្តគួច ព្រះគម្ពីរដើមជាភាសាហេព្រើរ បានប្រើពាក្យដែលសំដៅទៅលើ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្ត ក្នុងកំរិតខ្ពស់បំផុត ដែលអាចធ្វើទៅបាន។ ពីដំបូង ពួកអ៊ីស្រាអែលបានបង្ហាញចេញនូវការប្តូរផ្តាច់ឥតងាករេ ចំពោះព្រះ ប៉ុន្តែ ក្រោយមក ពួកគេក៏បានងាកបែរចេញពីទ្រង់បន្តិចម្តងៗ។
ពួកគេមានការប្តូរផ្តាច់ដ៏មុតមាំ នៅគ្រាដំបូង ប៉ុន្តែ ការសប្បាយភ្លេចខ្លួន បានធ្វើឲ្យសេចក្តីស្រឡាញ់មានការរីករិលទៅៗ ហើយការខ្វះការប្រឹងប្រែងក៏បាននាំឲ្យពួកគេ មានភាពមិនស្មោះត្រង់។ យ៉ាងណាមិញ ទំនាក់ទំនងប្តីប្រពន្ធ…
ការបន្សល់ទុក្ខនូវកេរដំណែល
ទូរស័ព្ទខ្ញុំបានរោទ៍ឡើង ជាសញ្ញាបង្ហាញថា មានគេផ្ញើសារមកទូរស័ព្ទខ្ញុំហើយ។ កូនស្រីរបស់ខ្ញុំបានផ្ញើសារមកសួរខ្ញុំ អំពីរបៀបធ្វើនំដាក់ការ៉េម លាយជីអង្កាម តាមគំរូរបស់ជីដូនរបស់ខ្ញុំ។ ខណៈពេលដែលខ្ញុំបើកមើលកាតពណ៌លឿង ក្នុងប្រអប់ចាស់មួយដែលមានដាក់ក្បួនធ្វើម្ហូប ខ្ញុំក៏បានមើលឃើញអក្សរដែលជីដូនរបស់ខ្ញុំបានសរសេរ មានលក្ខណៈពិសេសខុសពីគេ និងក្រដាស់កត់ត្រាបីបួនសន្លឹក ដែលម្តាយខ្ញុំបានសរសេរអក្សរតូចៗ ជាប់គ្នារដឹតពីលើ។ ខ្ញុំក៏បានគិតថា ដោយសារកូនស្រីរបស់ខ្ញុំបានសុំក្បួនធ្វើនំ តាមគំរូរបស់ម្តាយខ្ញុំ នោះនំនេះបានចូលទៅក្នុងជំនាន់ទី៤ នៃគ្រួសារខ្ញុំហើយ។
ខ្ញុំឆ្ងល់ថា តើគ្រួសារដទៃទៀត បានបន្សល់ទុកនូវកេរដំណែលអ្វីខ្លះ ពីមួយជំនាន់ទៅមួយជំនាន់ទៀត? តើគេបានបន្សល់ទុកនូវកេរដំណែលនៃសេចក្តីជំនឿ ឲ្យអ្នកជំនាន់ក្រោយឬទេ? ក្រៅពីក្បួនធ្វើនំ តើសេចក្តីជំនឿរបស់ជីដូនខ្ញុំ ហើយនិងខ្ញុំបានជះឥទ្ធិពលមកលើកូនស្រី និងកូនចៅរបស់នាងដែរឬទេ?
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៧៩ អ្នកនិពន្ធ បានពោលទំនួញ អំពីប្រជាជនអ៊ីស្រាអែលដែលបានដើរផ្លូវខុស ដោយលះបង់កេរដំណែលនៃសេចក្តីជំនឿរបស់ខ្លួន។ គាត់បានអង្វរព្រះ ឲ្យជួយរំដោះរាស្រ្តទ្រង់ ឲ្យរួចពីពួកមនុស្សដែលមិនកោតខ្លាចព្រះ ហើយស្អាងទីក្រុងយេរូសាឡិម ឲ្យមានភាពសុខសាន្តឡើងវិញ។ ពេលដែលព្រះទ្រង់ស្អាងរាស្ត្រទ្រង់ឡើងវិញហើយ គាត់ប្តេជ្ញាថា នឹងដើរតាមផ្លូវរបស់ទ្រង់ ជារៀងរហូត។ គឺដូចមានសេចក្តីចែងថា “យ៉ាងនោះ យើងខ្ញុំ ជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលទ្រង់ យើងខ្ញុំនឹងអរព្រះគុណដល់ទ្រង់ជាដរាបតទៅ យើងខ្ញុំនឹងសំដែងសេចក្តីសរសើររបស់ទ្រង់ នៅអស់ទាំងដំណតរៀងទៅ(ខ.១៣)។
ខ្ញុំក៏បានប្រញាប់ចែករំលែកក្បួនធ្វើនំនោះ ដល់កូនស្រីខ្ញុំ ដោយមិនបង្អង់យូរ ដោយដឹងថា កេរដំណែលនៃក្បួនធ្វើបង្អែមរបស់ជីដូនខ្ញុំ នឹងបានបន្តទៅដល់មនុស្សមួយជំនាន់ទៀត ក្នុងគ្រួសារយើង។ ហើយខ្ញុំក៏បានអធិស្ឋានដោយស្មោះត្រង់ សូមឲ្យមានកេរដំណែលដែលស្ថិតស្ថេរបំផុត…
ចានគោមនៃព្រះពរ
ពេលដែលខ្ញុំកំពុងសរសេរអត្ថបទ នៅក្នុងកំព្យូទ័ររបស់ខ្ញុំ ខ្ញុំក៏បានចាប់អារម្មណ៍នឹងសម្លេងរោទ៍ ជាសញ្ញាបញ្ជាក់ថា មានគេផ្ញើអ៊ីមែល ឬសារអេឡិចត្រូនិចមួយ មកដល់ខ្ញុំហើយ។ តាមធម្មតា ខ្ញុំបានព្យាយាមប្រឆាំងនឹងការល្បួង ដែលចេះតែធ្វើឲ្យខ្ញុំចង់បើកមើលអ៊ីមែលនីមួយៗ ប៉ុន្តែ ខ្ញុំក៏បានឃើញចំណងជើងរបស់សារមួយនោះ ដែលគេបានដាក់ថា “អ្នកជាព្រះពរ” ធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ខ្លាំងណាស់។
ដោយចិត្តអន្ទះសារ ខ្ញុំក៏បានបើកវាមើល ហើយក៏បានដឹងថា មានមិត្តភក្តិដែលកំពុងរស់នៅឆ្ងាយពីខ្ញុំ កំពុងប្រាប់ខ្ញុំថា នាងកំពុងអធិស្ឋានឲ្យក្រុមគ្រួសារខ្ញុំ។ ជារៀងរាល់សប្តាហ៍ នាងបានដាក់តាំងកាតបុណ្យណូអែលមួយសន្លឹក នៅក្នុងចានគោមមួយ នៅលើតុផ្ទះបាយ ដែលនាងហៅថា “ចោនគោមនៃព្រះពរ” ហើយក៏បានអធិស្ឋានឲ្យក្រុមគ្រួសារដែលបានផ្ញើកាតនោះឲ្យនាង។ នាងបានសរសេរក្នុងអីមែលនោះថា “ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយព្រោះគ្រប់ទាំងសេចក្តី ដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា”(ភីលីព ១:៣) ហើយក៏បាននិយាយសង្កត់ធ្ងន់ អំពីការប្រឹងប្រែងរបស់យើង នៅក្នុងការចែកផ្សាយសេចក្តីស្រឡាញ់របស់ព្រះ ជាមួយអ្នកដទៃ ដោយយើងជា “ដៃគូ” ក្នុងដំណឹងល្អ។
ត្រង់ចំណុចនេះ មិត្តភក្តិខ្ញុំបានដកស្រង់ពាក្យសម្តីរបស់សាវ័កប៉ុល ក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅពួកជំនុំ នៅក្រុងភីលីព ធ្វើឲ្យខ្ញុំមានអំណរ ដូចអ្នកអានសំបុត្ររបស់សាវ័កប៉ុល ដែលបានថ្លែងអរព្រះគុណព្រះ។ សាវ័កប៉ុលហាក់ដូចជាមានទម្លាប់ ថ្លែងអរព្រះគុណព្រះ សម្រាប់អ្នកដែលបានធ្វើការបម្រើព្រះ ជាមួយគាត់។ ជាក់ស្តែង នៅក្នុងសេចក្តីផ្តើម នៃសំបុត្រជាច្រើនទៀត ដែលគាត់បានសរសេរ គាត់បានប្រើឃ្លាអរព្រះគុណ ស្រដៀងនឹងឃ្លានេះថា “ខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយនូវព្រះយេស៊ូវគ្រីស្ទ ពីដំណើរអ្នករាល់គ្នា…